www.k-pincambodia.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, December 17, 2025

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ តាមរយៈសារព័ត៌មានបរទេស, កម្ពុជា បាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោកថាយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់ និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានលើកឡើងថា តាមរយៈសារព័ត៌មានបរទេសរួមមាន CNN, ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយទៀតគឺ Agence Press (AP) , ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France Press (AFP) ព្រមទាំងបណ្តាញព័ត៌មានជាច្រើនទៀត កម្ពុជាបាននាំសំឡេងរបស់ខ្លួនប្រាប់ពិភពលោក ថាយោធាថៃ បានបើកការវាយប្រហារមកលើកម្ពុជា ខណៈកម្ពុជាបានព្យាយាមអត់ធ្មត់ និងគោរពសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ជាមួយគ្នានេះ កម្ពុជាក៏បានបដិសេធចោលនូវការចោទប្រកាន់ និងការមួលបង្កាច់បង្កហេតុទាំងឡាយដែលភាគីថៃបានចោទប្រកាន់មកកម្ពុជា។ ពិភពលោកបានធ្វើការថ្លឹងថ្លែងនូវអ្វីដែលបានកើតឡើងនៅលើដី ពាក្យសម្តី ភ្ជាប់នឹងភស្តុតាង មុននឹងធ្វើសេចក្តីសន្និដ្ឋានមួយ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាខិតខំក្នុងការបង្ហាញការពិតទៅដល់ពិភពលោកអំពីការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដី និងការប្រើប្រាស់សព្វាវុធដែលមិនសមមាត្រក្នុងការវាយប្រហារឈ្លានពានកម្ពុជា»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិមួយទៀតគឺ Agence Press (AP) ក៏បានចូលរួមនាំការពិតពីកម្ពុជាប្រាប់ពិភពលោកឱ្យបានដឹងអំពីការទម្លាក់គ្រាប់បែករបស់យោធាថៃចូលជ្រៅមកក្នុងទឹកដីកម្ពុជាក្បែរជំរុំជនភៀសសឹក និងរឿងរ៉ាវផ្សេងៗទៀតដែលកម្ពុជាបានជួបប្រទះក្នុងអំឡុងពេលនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ ថៃមិនអាចបន្តភូតកុហកពិភពលោកបានទេ ហើយពិភពលោកក៏បានដឹងពីចរិតពិតរបស់ថៃ។ និយាយការពិតទៅកាន់ពិភពលោក។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា ក្រដាស់មិនអាចខ្ចប់ភ្លើងបានឡើយ! ទីភ្នាក់ងារសារព័ត៌មានបារាំង Agence France Press (AFP) បានចូលរួមផ្សព្វផ្សាយយ៉ាងទូលំ ទូលាយអំពីព័ត៌មានទាក់ទងនឹងសកម្មភាពឈ្លានពានរបស់យោធាថៃមកលើកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន្លែងថា អំឡុងពេលនៃការទម្លាក់គ្រាប់បែកចូលជ្រៅមកក្នុងទឹកដីកម្ពុជា ទីភ្នាក់សារព័ត៌មាន AFP បានផ្សាយព័ត៌មាននេះដើម្បីឱ្យពិភពលោកបានដឹង ដោយដកស្រង់សម្តីរបស់មន្ត្រីកម្ពុជាមកផ្សព្វផ្សាយ «លើកទី១ ដែលយោធាថៃបានវាយប្រហារចូលជ្រៅក្នុងទឹកដីកម្ពុជាដែលមិនមែនជាទីតាំងជម្លោះព្រំដែន និងទម្លាក់គ្រាប់ក្បែរជំរុំជនភៀសសឹកដែលជាប្រជាពលរដ្ឋស្លូតត្រង់។ ឥឡូវនេះ ជនភៀសសឹកនៅក្បែរតំបន់ទម្លាក់គ្រាប់បែកបានចាប់ផ្តើមធ្វើដំណើរភៀសខ្លួនបន្តទៀតដើម្បីរកទីសុវត្ថិភាព គេចចេញពីសព្វាវុធធុនធ្ងន់ និងការទម្លាក់គ្រាប់បែកដោយ F16 របស់យោធាថៃ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages