www.k-pincambodia.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, December 16, 2025

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអំណោយពីសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងអធិការកិច្ច ដើម្បីយកទៅជួយដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក

(ភ្នំពេញ)៖ លោកស្រី ចម ក្រស្នា ប្រធានកិត្តិយស, លោកស្រី សុភ័គ្គ ថាវី ប្រធានប្រតិបត្តិ និងសមាជិកា នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៃក្រសួងអធិការកិច្ច បាននាំយកនូវអំណោយ គ្រឿងឧបភោគ បរិភោគ និងសម្ភារ បរិក្ខារ ប្រគល់ជូនសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការ កណ្ដាលសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅគេហដ្ឋានសម្ដេច។

ការប្រគល់អំណោយជូន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងគោលបំណងជូនសម្ដេចកិត្តិសង្គហបណ្ឌិត ដើម្បីបន្ដចាត់ចែង ទៅសមរភូមិមុខ ក្នុងការជួយឧបត្ថម្ភដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដែលកំពុងភៀសខ្លួនពីសង្គា្រម បង្កឡើងដោយពួកចោរសៀមឈ្លានពាន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។

សូមជម្រាបថា អំណោយទាំងនោះ ទទួលបានពីការឧបត្ថម្ភគាំទ្រ ពីសប្បុរសជននានា តាមរយៈមូលនិធិសប្បុរសធម៌ របស់ក្រសួងអធិការកិច្ច គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ក្រសួងអធិការកិច្ច ព្រមទាំងក្រុមហ៊ុនសោម៉ា គ្រុប៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages